28 នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សំរាប់នឹងថ្វាយដង្វាយឲ្យធួននឹងខ្លួនឯងរាល់គ្នានៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង
29 ឯអស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួននៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់កាល់ពីពួកសាសន៍របស់ខ្លួនចេញ
30 ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះអញនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ
31 មិនត្រូវឲ្យឯងរាល់គ្នាធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សំរាប់ឯងរាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណតរៀងទៅ
32 ថ្ងៃនោះត្រូវទុកជាថ្ងៃឈប់ សំរាប់ឲ្យឯងរាល់គ្នាបានសំរាក ហើយឯងរាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃ៩ខែនោះឯង ចាប់តាំងពីល្ងាចដរាបដល់ខួបវិញ នោះឯងរាល់គ្នាត្រូវរក្សាថ្ងៃឈប់សំរាករបស់ឯង។
33 ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
34 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃ១៥ក្នុងខែអស្សុជនេះ ជាថ្ងៃបុណ្យបារាំថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ