លេវីវិន័យ 23:5-11 KHOV

5 គឺ​នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះ‌យេហូវ៉ា

6 ហើយ​នៅ​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ឯង ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ​ផង​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ​គ្រប់​៧​ថ្ងៃ

7 នៅ​ថ្ងៃ​ដំបូង ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ

8 តែ​ឯង​រាល់​គ្នា​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​គ្រប់​៧​ថ្ងៃ ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ។

9 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

10 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​ឯង ហើយ​បាន​ច្រូត​ចំរូត​នៅ​ស្រុក​នោះ នោះ​ត្រូវ​យក​កណ្តាប់​ដែល​ជា​ផល​ដំបូង​ពី​ចំរូត​ឯង​មក​ឯ​សង្ឃ

11 ត្រូវ​ឲ្យ​សង្ឃ​គ្រវី​ថ្វាយ​កណ្តាប់​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ស្នង​ឯង​រាល់​គ្នា គឺ​នឹង​គ្រវី​ថ្វាយ​នៅ​ថ្ងៃ​ក្រោយ​នៃ​ថ្ងៃ​ឈប់​សំរាក