លេវីវិន័យ 24:1-7 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ប្រេង​អូលីវ​សុទ្ធ​យ៉ាង​សំរាំង​មក​សំរាប់​ចង្កៀង ដើម្បី​ឲ្យ​បាន​ឆេះ​នៅ​ជានិច្ច

3 អើរ៉ុន​ត្រូវ​ថែ‌ទាំ​ចង្កៀង​នោះ ឲ្យ​ឆេះ​ពី​ល្ងាច​រហូត​ដល់​ព្រឹក​ជា​ប្រក្រតី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ខាង​ក្រៅ​វាំង‌នន​ដែល​បាំង​ទី​បន្ទាល់​ក្នុង​ត្រសាល​ជំនុំ នេះ​ហើយ​ជា​ច្បាប់​សំរាប់​អស់‌កល្ប‌ជានិច្ច នៅ​អស់​ទាំង​ដំណ​ឯង​ត​រៀង​ទៅ

4 ត្រូវ​ឲ្យ​លោក​រៀប​ចង្កៀង​នៅ​លើ​ជើង​ចង្កៀង​មាស​សុទ្ធ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច។

5 ហើយ​ត្រូវ​ឲ្យ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​ធ្វើ​នំ​១២ គឺ​ថា​នំ​នីមួយៗ​ធ្វើ​ពី​ម្សៅ​២​ខ្ញឹង

6 ហើយ​ត្រូវ​ដំរៀប​នំ​ទាំង​នោះ​ជា​២​ជួរ ក្នុង​១​ជួរ​មាន​៦ នៅ​លើ​តុ​មាស​សុទ្ធ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

7 រួច​ត្រូវ​ដាក់​កំញាន​សុទ្ធ​ពី​លើ​នំ​ទាំង​២​ជួន​នោះ ឲ្យ​បាន​ទុក​ជា​នំបុ័ង​រំឭក គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា