12 ហើយគេឃុំទុក ទាល់តែព្រះយេហូវ៉ាបានមានព្រះបន្ទូលសំរេចពីដំណើរនោះ។
13 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
14 ចូរនាំអ្នក ដែលបានជេរប្រទេចនោះ ចេញទៅឯក្រៅទីដំឡើងត្រសាល ហើយអស់អ្នកដែលបានឮ នោះត្រូវដាក់ដៃលើក្បាលវា រួចត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលវានឹងថ្មទៅ
15 ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អស់អ្នកណាដែលនឹងត្រូវជេរប្រទេចដល់ព្រះនៃខ្លួន នោះត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួនទៅ
16 ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសំឡាប់ជាកុំខាន ពួកជំនុំទាំងអស់គ្នាត្រូវចោលនឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសំឡាប់ចេញ។
17 ហើយអ្នកណាដែលវាយមនុស្ស ឲ្យដល់ស្លាប់ នោះត្រូវសំឡាប់ជាកុំខានដែរ
18 ឯអ្នកណាដែលវាយសត្វឲ្យដល់ស្លាប់ នោះនឹងត្រូវសងជីវិតឲ្យធួននឹងជីវិត