លេវីវិន័យ 24:14-20 KHOV

14 ចូរ​នាំ​អ្នក ដែល​បាន​ជេរ​ប្រទេច​នោះ ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល ហើយ​អស់​អ្នក​ដែល​បាន​ឮ នោះ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​វា រួច​ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ចោល​វា​នឹង​ថ្ម​ទៅ

15 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អស់​អ្នក​ណា​ដែល​នឹង​ត្រូវ​ជេរ​ប្រទេច​ដល់​ព្រះ​នៃ​ខ្លួន នោះ​ត្រូវ​ទ្រាំទ្រ​នឹង​អំពើ​បាប​របស់​ខ្លួន​ទៅ

16 ហើយ​អ្នក​ណា​ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​សំឡាប់​ជា​កុំ​ខាន ពួក​ជំនុំ​ទាំង​អស់​គ្នា​ត្រូវ​ចោល​នឹង​ថ្ម​ជា​កុំ​ខាន ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ស្រុក​ក្តី បើ​កាល​ណា​គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ​ហើយ នោះ​ត្រូវ​តែ​សំឡាប់​ចេញ។

17 ហើយ​អ្នក​ណា​ដែល​វាយ​មនុស្ស ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​សំឡាប់​ជា​កុំ​ខាន​ដែរ

18 ឯ​អ្នក​ណា​ដែល​វាយ​សត្វ​ឲ្យ​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត

19 បើ​មនុស្ស​ណា​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​មាន​របួស នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​គ្នា​វិញ

20 ត្រូវ​បំបាក់​ឆ្អឹង​ឲ្យ​ធួន​នឹង​ឆ្អឹង​ដែល​បាក់ ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​ជា​ខ្លួន​បាន​ធ្វើ​គេ​ដែរ