16 ហើយអ្នកណាដែលប្រមាថដល់ព្រះនាមព្រះយេហូវ៉ា នោះត្រូវសំឡាប់ជាកុំខាន ពួកជំនុំទាំងអស់គ្នាត្រូវចោលនឹងថ្មជាកុំខាន ទោះបើជាអ្នកប្រទេសក្រៅ ឬអ្នកស្រុកក្តី បើកាលណាគេប្រមាថដល់ព្រះនាមព្រះហើយ នោះត្រូវតែសំឡាប់ចេញ។
17 ហើយអ្នកណាដែលវាយមនុស្ស ឲ្យដល់ស្លាប់ នោះត្រូវសំឡាប់ជាកុំខានដែរ
18 ឯអ្នកណាដែលវាយសត្វឲ្យដល់ស្លាប់ នោះនឹងត្រូវសងជីវិតឲ្យធួននឹងជីវិត
19 បើមនុស្សណាធ្វើឲ្យអ្នកជិតខាងខ្លួនមានរបួស នោះគេត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចគ្នាវិញ
20 ត្រូវបំបាក់ឆ្អឹងឲ្យធួននឹងឆ្អឹងដែលបាក់ ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ត្រូវធ្វើឲ្យអ្នកនោះមានរបួសដូចជាខ្លួនបានធ្វើគេដែរ
21 បើអ្នកណាសំឡាប់សត្វ នោះត្រូវតែសងគេ តែបើសំឡាប់មនុស្សវិញ នោះត្រូវតែគេសំឡាប់ខ្លួនដែរ
22 ត្រូវមានច្បាប់តែ១តែម្យ៉ាងប៉ុណ្ណោះ សំរាប់ទាំងអ្នកស្នាក់នៅ និងអ្នកស្រុកផង ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯងរាល់គ្នា