លេវីវិន័យ 24:18-23 KHOV

18 ឯ​អ្នក​ណា​ដែល​វាយ​សត្វ​ឲ្យ​ដល់​ស្លាប់ នោះ​នឹង​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត

19 បើ​មនុស្ស​ណា​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ខ្លួន​មាន​របួស នោះ​គេ​ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​គ្នា​វិញ

20 ត្រូវ​បំបាក់​ឆ្អឹង​ឲ្យ​ធួន​នឹង​ឆ្អឹង​ដែល​បាក់ ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ត្រូវ​ធ្វើ​ឲ្យ​អ្នក​នោះ​មាន​របួស​ដូច​ជា​ខ្លួន​បាន​ធ្វើ​គេ​ដែរ

21 បើ​អ្នក​ណា​សំឡាប់​សត្វ នោះ​ត្រូវ​តែ​សង​គេ តែ​បើ​សំឡាប់​មនុស្ស​វិញ នោះ​ត្រូវ​តែ​គេ​សំឡាប់​ខ្លួន​ដែរ

22 ត្រូវ​មាន​ច្បាប់​តែ​១​តែ​ម្យ៉ាង​ប៉ុណ្ណោះ សំរាប់​ទាំង​អ្នក​ស្នាក់​នៅ និង​អ្នក​ស្រុក​ផង ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

23 ដូច្នេះ ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​គេ​ក៏​បាន​នាំ​អ្នក​ដែល​ជេរ​ប្រមាថ​នោះ​ចេញ​ទៅ​ឯ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចោល​នឹង​ថ្ម​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​សំរេច ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ។