20 បើឯងរាល់គ្នាសួរថា មើល ក្នុងឆ្នាំទី៧នេះ យើងមិនសាបព្រោះ ឬប្រមូលផលអ្វីរបស់យើងសោះ ដូច្នេះ តើយើងរាល់គ្នានឹងបានអ្វីបរិភោគ
21 នោះគឺអញនឹងផ្តល់ពររបស់អញដល់ឯងរាល់គ្នានៅឆ្នាំទី៦ នៅឆ្នាំនោះនឹងបង្កើតផលឲ្យល្មមគ្រប់៣ឆ្នាំវិញ
22 រួចដល់ឆ្នាំទី៨ ត្រូវឲ្យឯងរាល់គ្នាសាបព្រោះទៅចុះ តែនឹងបរិភោគផលចាស់ដរាបដល់ឆ្នាំទី៩ ឯងរាល់គ្នាត្រូវបរិភោគផលចាស់នោះរហូតដល់បានច្រូតផលថ្មីហើយ។
23 មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់ផងអញ ឯងរាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅ ជាមួយនឹងអញប៉ុណ្ណោះទេ
24 ហើយនៅក្នុងស្រុក ដែលជាកេរអាករឯងរាល់គ្នាទាំងប៉ុន្មាននោះ ត្រូវបើកច្បាប់ឲ្យលោះដីមកវិញបាន
25 បើសិនជាបង ឬប្អូនឯងធ្លាក់ខ្លួនទៅជាក្រីក្រ ហើយលក់ដីខ្លះ នោះសាច់សន្តានដែលជិតបំផុត ត្រូវមកលោះយកដីដែលបានលក់ឲ្យគេហើយនោះវិញ
26 បើគ្មានអ្នកណានឹងមកលោះទេ តែអ្នកនោះទៅជាមានឡើងវិញ ហើយមានល្មមនឹងលោះយកបាន