42 ដ្បិតអ្នកទាំងនោះជាពួកអ្នកបំរើរបស់អញ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក មិនត្រូវឲ្យលក់គេដូចជាលក់ខ្ញុំកំដរទេ
43 ក៏មិនត្រូវត្រួតត្រាលើគេដោយតឹងរ៉ឹងពេកឡើយ ត្រូវឲ្យកោតខ្លាចដល់ព្រះនៃឯងវិញ
44 តែឯត្រង់បាវបំរើប្រុសឬស្រីដែលឯងនឹងបានទាំងប៉ុន្មាន នោះត្រូវទិញបាវប្រុសស្រីនោះ អំពីអស់ទាំងសាសន៍ដទៃដែលនៅជុំវិញឯរាល់គ្នាវិញ
45 ឯងក៏មានច្បាប់នឹងទិញពួកកូនចៅរបស់អ្នកប្រទេសក្រៅ ដែលស្នាក់នៅកណ្តាលឯងរាល់គ្នាបានដែរ ឯងនឹងទិញពួកនោះបាន ព្រមទាំងគ្រួគេ ដែលនៅជាមួយនឹងឯង ដែលគេបានបង្កើតនៅក្នុងស្រុកឯងរាល់គ្នាផង ពួកអ្នកទាំងនោះនឹងបានជាកេរអាករដល់ឯងរាល់គ្នា
46 ហើយឯងនឹងទុកអ្នកទាំងនោះ ជាមរដកឲ្យកូនចៅឯងតទៅ ដើម្បីឲ្យបានជាកេរអាករដែរ គឺពីពួកអ្នកទាំងនោះហើយ ដែលឯងរាល់គ្នាត្រូវយកទុកជាបាវបំរើដល់ឯង តែត្រង់ឯពួកកូនចៅអ៊ីស្រាអែលដែលជាបងប្អូនឯង នោះមិនត្រូវឲ្យឯងរាល់គ្នាត្រួតត្រាដោយតឹងរ៉ឹងឡើយ។
47 បើមានអ្នកប្រទេសក្រៅ ឬអ្នកដែលស្នាក់នៅជាមួយនឹងឯងបានទៅជាអ្នកមាន ហើយបងប្អូនឯងម្នាក់ទៀត ដែលនៅជិតបានធ្លាក់ខ្លួនទៅជាក្រ លក់ខ្លួនទៅអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងឯង ឬទៅអ្នកណាក្នុងពូជរបស់អ្នកប្រទេសក្រៅនោះ
48 យ៉ាងនោះមានច្បាប់នឹងលោះគេមកវិញបាន ក្រោយដែលលក់ខ្លួនហើយដូច្នោះ គឺបងប្អូនណាមួយនឹងលោះគេចេញបាន