51 បើសិនជាសល់នៅច្រើនឆ្នាំទៅទៀត នោះត្រូវសងថ្លៃលោះខ្លួន ពីដំឡៃប្រាក់ដែលបានលក់ខ្លួនទៅ តាមចំនួនឆ្នាំនោះ
52 តែបើសល់នៅតិចឆ្នាំ និងដល់ឆ្នាំសោមនស្សហើយ នោះត្រូវគិតនឹងចៅហ្វាយ ហើយសងដំឡៃលោះខ្លួនតាមចំនួនឆ្នាំនោះវិញ
53 ត្រូវនៅជាមួយនឹងចៅហ្វាយនោះ ទុកដូចជាជើងឈ្នួលតាមកំណត់ឆ្នាំ មិនត្រូវឲ្យចៅហ្វាយត្រួតត្រាលើគេដោយតឹងរ៉ឹងនៅមុខឯងរាល់គ្នាឡើយ
54 បើមិនបានលោះតាមបែបណាមួយនេះ នោះគេក៏ត្រូវរួចចេញ ក្នុងឆ្នាំសោមនស្សដែរ ព្រមទាំងកូនគេផង
55 ព្រោះឯពួកកូនចៅអ៊ីស្រាអែល នោះជាបាវរបស់អញដែលអញបាននាំគេចេញពីស្រុកអេស៊ីព្ទមកទេ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។