លេវីវិន័យ 26:1-6 KHOV

1 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​រូប​ព្រះ ឬ​បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សំរាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​ឯង ដើម្បី​នឹង​ឱន​ខ្លួន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ

2 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​អស់​ទាំង​ពេល​ឈប់​សំរាក​របស់​អញ ហើយ​កោត‌ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​អញ ដ្បិត​អញ​ជា​ព្រះ‌យេហូវ៉ា។

3 បើ​ឯង​រាល់​គ្នា​ដើរ​តាម​អស់​ទាំង​ច្បាប់ ហើយ​រក្សា​អស់​ទាំង​បញ្ញត្ត​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម

4 នោះ​អញ​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ហើយ​ដី និង​ចំរើន​ផល ឯ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចំការ នោះ​នឹង​បង្កើត​ផ្លែ​ដែរ

5 ការ​បញ្ជាន់​ស្រូវ​របស់​ឯង​រាល់​គ្នា និង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត ឯង​រាល់​គ្នា​នឹង​បាន​អាហារ​បរិភោគ​ជា​បរិបូរ ហើយ​នឹង​នៅ​ក្នុង​ស្រុក​ឯង​ដោយ​សុខ‌សាន្ត

6 អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​ដេក​ទៅ ឥត​មាន​អ្នក​ណា​មក​បំភ័យ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​សត្វ​សាហាវ បាត់​ពី​ស្រុក​ចេញ​អស់ ហើយ​ដាវ​ក៏​មិន​ដែល​មក​ក្នុង​ស្រុក​ឯង​ដែរ