លេវីវិន័យ 26:10-16 KHOV

10 ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ផល​ថ្មី​ចូល​មក នោះ​នឹង​ត្រូវ​យក​ផល​ចាស់​ចេញ ឲ្យ​បាន​កន្លែង​ដាក់​ផល​ថ្មី​វិញ

11 អញ​នឹង​តាំង​ទី​លំនៅ​របស់​អញ​នៅ​កណ្តាល​ឯង​រាល់​គ្នា ឥត​ដែល​មាន​សេចក្ដី​ខ្ពើម​ដល់​ឯង​រាល់​គ្នា​ឡើយ

12 អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ

13 អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​បាវ​បំរើ​របស់​គេ​ទៀត អញ​បាន​បំបាក់​កាំ​នឹម​របស់​ឯង​រាល់​គ្នា​ចេញ ហើយ​បាន​នាំ​ឲ្យ​ដើរ​ដោយ​ត្រង់​ខ្លួន​ឡើង​វិញ។

14 តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​របស់​អញ​ទាំង​នេះ

15 ដោយ​មើល‌ងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ​ខ្ពើម​ក្រឹត្យ‌ក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ​ចេញ​វិញ

16 នោះ​អញ​នឹង​ប្រព្រឹត្ត​ចំពោះ​ឯង​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​ដំរូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ឯង​រាល់​គ្នា ជា​ជំងឺ​រីងរៃ និង​គ្រុន​ក្តៅ ដែល​នឹង​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នឹង​នាំ​ឲ្យ​មាន​ចិត្ត​វេទនា ឯង​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ