លេវីវិន័យ 26:18-24 KHOV

18 បើ​ឯង​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​អញ​ទៀត នោះ​អញ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង

19 អញ​នឹង​បំបាត់​សេចក្ដី​អំនួត​ដែល​ឯង​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​ឯង​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​ឯង​ដូច​ជា​លង្ហិន

20 នោះ​ឯង​រាល់​គ្នា​នឹង​បង្អស់​កំឡាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​ឯង​នឹង​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។

21 បើ​ឯង​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​អញ ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​អញ​នឹង​នាំ​ឲ្យ​ឯង​មាន​សេចក្ដី​វេទនា​៧​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​ឯង

22 អញ​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្តាល​ពួក​ឯង សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​ឯង​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​ឯង​ផង និង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​ឯង​ទៅ​ជា​សូន្យ​ស្ងាត់។

23 បើ​ឯង​រាល់​គ្នា​មិន​ទាន់​រាង​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ​ទេ គឺ​នៅ​តែ​ដើរ​ទទឹង​នឹង​អញ

24 នោះ​អញ​នឹង​ដើរ​ទាស់​នឹង​ឯង​រាល់​គ្នា​ដែរ ហើយ​នឹង​វាយ‌ផ្ចាល​៧​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​ឯង