22 អញនឹងឲ្យសត្វព្រៃមកកណ្តាលពួកឯង សត្វទាំងនោះនឹងឆក់នាំយកកូនចៅឯងទៅ ព្រមទាំងបង្ហិនហ្វូងសត្វរបស់ឯងផង និងធ្វើឲ្យឯងទៅជាមានគ្នាតិច ហើយឲ្យអស់ទាំងផ្លូវថ្នល់របស់ឯងទៅជាសូន្យស្ងាត់។
23 បើឯងរាល់គ្នាមិនទាន់រាងដោយព្រោះសេចក្ដីទាំងនោះទេ គឺនៅតែដើរទទឹងនឹងអញ
24 នោះអញនឹងដើរទាស់នឹងឯងរាល់គ្នាដែរ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង
25 អញនឹងនាំឲ្យមានដាវជាសេចក្ដីសងសឹកនៃសញ្ញាមកលើឯង នោះឯងរាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់ឯងទាំងប៉ុន្មាន ហើយអញនឹងឲ្យជំងឺអាសន្នរោគកើតឡើង នៅកណ្តាលឯងរាល់គ្នាទៀត រួចឯងនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
26 កាលណាអញបានផ្តាច់ស្បៀងអាហារពីឯងរាល់គ្នាចេញ នោះស្ត្រី១០នាក់នឹងដុតនំបុ័ងឲ្យឯងនៅក្នុងឡតែ១ ហើយគេនឹងថ្លឹងនំបុ័ងឲ្យឯងបរិភោគ ឯងរាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ។
27 បើយ៉ាងដូច្នេះហើយ ឯងរាល់គ្នានៅតែមិនព្រមស្តាប់តាមអញ គឺនៅតែដើរទាស់ទទឹងនឹងអញតទៅទៀត
28 នោះអញនឹងដើរទាស់ទទឹងនឹងឯងរាល់គ្នា ដោយសេចក្ដីក្រោធ ហើយនឹងវាយផ្ចាល៧ដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់ឯង