លេវីវិន័យ 26:29-35 KHOV

29 ឯង​រាល់​គ្នា​នឹង​បរិភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​ឯង​ផង

30 អញ​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​ឯង ហើយ​នឹង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​ឯង ព្រម​ទាំង​បោះ​ខ្មោច​ឯង​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​ឯង​ទាំង​នោះ​ដែរ ហើយ​ចិត្ត​អញ​នឹង​ខ្ពើម​ឯង​រាល់​គ្នា

31 អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ

32 អញ​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំង​សត្រូវ​របស់​ឯង​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្ដី​ងឿង‌ឆ្ងល់

33 ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។

34 ស្រុក​នោះ​នឹង​បាន​សំរាក ក្នុង​រវាង​ប៉ុន្មាន ដែល​កំពុង​នៅ​ស្ងាត់‌ឈឹង ហើយ​ឯង​រាល់​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​ឯង​ដូច្នេះ គឺ​ស្រុក​ឯង​នឹង​បាន​ត្រេក‌អរ​ឡើង​ដោយ​មាន​ពេល​ឈប់​សំរាក​វិញ

35 ក្នុង​ប៉ុន្មាន​ឆ្នាំ​ដែល​ស្រុក​នៅ​ស្ងាត់​ឈឹង នោះ​នឹង​បាន​សំរាក​ទៅ គឺ​នឹង​បំពេញ​ការ​សំរាក ដែល​ខាន​មាន​ពី​កាល​គួរ​ឈប់​សំរាក ក្នុង​គ្រា​ដែល​ឯង​រាល់​គ្នា​នៅ​ស្រុក​នោះ​នៅ​ឡើយ