42 នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងយ៉ាកុប និងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ៊ីសាក ហើយនឹងសេចក្ដីសញ្ញាដែលអញបានតាំងនឹងអ័ប្រាហាំ អញក៏នឹងនឹកចាំពីស្រុកនោះដែរ
43 ឯស្រុកនោះនឹងត្រូវគេចោលទទេ ហើយនឹងបានអរចំពោះឆ្នាំឈប់សំរាក កំពុងដែលនៅស្ងាត់ ឥតមានគេនៅៗឡើយ ហើយគេនឹងព្រមទទួលទោសនៃអំពើទុច្ចរិតរបស់ខ្លួន គឺពីព្រោះគេបានមើលងាយដល់សេចក្ដីបញ្ញត្តរបស់អញ ហើយចិត្តគេបានខ្ពើមដល់អស់ទាំងច្បាប់អញដែរ
44 ប៉ុន្តែ ទោះបើការនោះយ៉ាងដូច្នោះក៏ដោយ គង់តែអញមិនបោះបង់ចោលគេ ក្នុងកាលដែលគេនៅស្រុករបស់ខ្មាំងសត្រូវនោះឡើយ ក៏មិនខ្ពើមគេដល់ទៅបំផ្លាញចេញអស់រលីង ឬផ្តាច់សេចក្ដីសញ្ញា ដែលអញបានតាំងនឹងគេនោះដែរ ដ្បិតអញនេះ គឺយេហូវ៉ា ជាព្រះនៃគេ
45 តែដោយយល់ដល់គេ នោះអញនឹងនឹកចាំពីសេចក្ដីសញ្ញារបស់ពួកអយ្យកោ ដែលអញបាននាំចេញពីស្រុកអេស៊ីព្ទមក នៅចំពោះភ្នែកនៃពួកសាសន៍ដទៃ ដើម្បីឲ្យបានធ្វើជាព្រះនៃគេ អញនេះជាព្រះយេហូវ៉ា។
46 នេះហើយជាច្បាប់ ក្រឹត្យក្រម និងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានតាំង នឹងពួកកូនចៅអ៊ីស្រាអែល ត្រង់ភ្នំស៊ីណាយ ដោយសារម៉ូសេ។