14 បើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា នោះត្រូវឲ្យសង្ឃគិតតាមដំឡៃផ្ទះនោះដែលល្អឬអាក្រក់ ហើយដំឡៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត
15 តែបើអ្នកដែលបានថ្វាយផ្ទះចង់លោះមកវិញ នោះត្រូវឲ្យថែមជាប្រាក់១ភាគក្នុង៥លើសពីថ្លៃដែលបានគិតហើយ រួចផ្ទះនោះនឹងបានជារបស់ផងអ្នកនោះវិញ។
16 បើមនុស្សណាចង់ញែកស្រែ ជាកេររបស់ខ្លួន១ចំណែកទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា នោះត្រូវឲ្យឯងគិតតាមដំឡៃដែលសាបព្រោះបាន បើព្រោះស្រូវ១០ថាំង នោះត្រូវគិតជាប្រាក់៥០រៀល
17 បើគេថ្វាយស្រែរបស់គេចាប់តាំងពីឆ្នាំសោមនស្សមក នោះត្រូវតែមានដំឡៃដូចជាឯងគិតនោះជារហូតទៅ
18 តែបើគេថ្វាយស្រែគេរំលងប៉ុន្មានក្រោយពីឆ្នាំសោមនស្សមក នោះត្រូវឲ្យសង្ឃបន្ថយដំឡៃដែលបានគិតហើយ តាមចំនួនឆ្នាំដែលនៅសល់រហូតដល់ឆ្នាំសោមនស្ស១ទៀត
19 តែបើអ្នកដែលបានថ្វាយស្រែ ចង់លោះមកវិញ នោះត្រូវថែម១ភាគក្នុង៥លើសពីដំឡៃដែលឯងបានគិតនោះ រួចស្រែនោះនឹងបានជារបស់ផងអ្នកនោះវិញ
20 បើអ្នកនោះមិនលោះទេ ហើយគេលក់ទៅឲ្យម្នាក់ទៀត នោះនឹងលោះវិញពុំបានឡើយ