25 ឯដំឡៃទាំងប៉ុន្មានដែលបានគិតសំរេច នោះត្រូវគិតតាមប្រាក់រៀលប្រើក្នុងទីបរិសុទ្ធ គឺ១រៀលត្រូវជា១០កាក់។
26 ឯកូនច្បងដែលកើតក្នុងហ្វូងសត្វទាំងប៉ុន្មាន គឺជាផលដំបូងថ្វាយព្រះយេហូវ៉ាស្រាប់ ហើយគ្មានអ្នកណានឹងញែកទុកជាបរិសុទ្ធ សំរាប់ព្រះយេហូវ៉ាបានឡើយ ទោះបើជាគោ ឬចៀមក្តី ដ្បិតសត្វនោះជារបស់ផងព្រះយេហូវ៉ាហើយ
27 បើជាកូនរបស់សត្វដែលមិនស្អាត នោះត្រូវឲ្យគេលោះ តាមដំឡៃដែលឯងគិតសំរេច ហើយត្រូវថែម១ភាគក្នុង៥លើសទៅទៀត ឬបើគេមិនលោះទេ នោះត្រូវឲ្យលក់ទៅតាមដំឡៃដែលឯងគិតនោះ។
28 ប៉ុន្តែឯរបស់ដែលបានថ្វាយដាច់ទៅហើយ គឺដែលអ្នកណាថ្វាយដាច់ដល់ព្រះយេហូវ៉ា ពីរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ទោះជាមនុស្ស ឬសត្វ ឬស្រែចំការដែលជាកេរអាករខ្លួនក្តី នោះនឹងលក់ ឬលោះវិញ មិនបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ នោះត្រូវទុកជាបរិសុទ្ធបំផុតសំរាប់ព្រះយេហូវ៉ា
29 ឯអ្នកណាក្នុងពួកមនុស្សដែលបានថ្វាយដាច់ហើយ នោះនឹងលោះចេញវិញមិនបានឡើយ គឺត្រូវនៅរហូតដល់ស្លាប់។
30 ហើយផលពីដី១ភាគក្នុង១០ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ផងព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសំរាប់ទ្រង់
31 បើអ្នកណាចង់លោះអ្វីពី១ភាគក្នុង១០ដែលខ្លួនថ្វាយ នោះត្រូវឲ្យថែម១ភាគក្នុង៥លើសទៅទៀត