លេវីវិន័យ 27:4-10 KHOV

4 បើ​ជា​ស្រី​វិញ ត្រូវ​គិត​ថ្លៃ​៣០​រៀល

5 បើ​មនុស្ស​នោះ​មាន​អាយុ​ចាប់​តាំង​ពី​៥​ឆ្នាំ​រហូត​ដល់​២០​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​២០​រៀល ស្រី​១០​រៀល

6 បើ​មាន​អាយុ​ចាប់​តាំង​ពី​១​ខែ​រហូត​ដល់​៥​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥​រៀល ស្រី​៣​រៀល

7 បើ​មាន​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ខាង​ឯ​ប្រុស ត្រូវ​គិត​ថ្លៃ​ជា​១៥​រៀល ស្រី​១០​រៀល

8 តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​ដំឡៃ​ដែល​ឯង​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ តាម​កំឡាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។

9 បើ​ជា​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​គ្រប់​ទាំង​ដង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា

10 និង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់​នឹង​ល្អ​មិន​បាន​ឡើយ ឬ​បើ​សិន​ជា​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​២​រូប