8 តែបើអ្នកនោះក្រពេក គ្មានល្មមនឹងសងតាមដំឡៃដែលឯងគិត នោះត្រូវនាំមកនៅចំពោះមុខសង្ឃ ហើយត្រូវឲ្យសង្ឃគិតថ្លៃ តាមកំឡាំងរបស់អ្នកដែលជាប់បំណន់នោះវិញ។
9 បើជាសត្វវិញ គឺជាសត្វដែលគេតែងថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា នោះគ្រប់ទាំងដង្វាយយ៉ាងនោះដែលអ្នកណាថ្វាយ ត្រូវញែកទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា
10 និងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់នឹងល្អមិនបានឡើយ ឬបើសិនជាគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំង២រូប
11 បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ
12 ត្រូវឲ្យសង្ឃគិតតាមដំឡៃដែលសត្វនោះល្អ ឬអាក្រក់ ហើយដំឡៃណាដែលគិតនោះ នឹងត្រូវបានដូចជាលោកដ៏ជាសង្ឃគិតឲ្យពិត
13 តែបើគេចង់លោះចេញវិញ នោះត្រូវឲ្យថែម១ភាគក្នុង៥ លើដំឡៃដែលឯងបានគិតនោះទៀត។
14 បើមនុស្សណាចង់ញែកផ្ទះខ្លួន ទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា នោះត្រូវឲ្យសង្ឃគិតតាមដំឡៃផ្ទះនោះដែលល្អឬអាក្រក់ ហើយដំឡៃណាដែលគិតនោះ នឹងត្រូវបានដូចជាសង្ឃគិតឲ្យពិត