11 រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនា នេះហើយជាព្រះស្ងោយនៃដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
12 បើគេថ្វាយពពែ នោះត្រូវយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា
13 ត្រូវដាក់ដៃលើក្បាល រួចសំឡាប់នៅមុខត្រសាលជំនុំ ហើយពួកកូនអើរ៉ុនត្រូវប្រោះឈាមនៅជុំវិញលើអាសនា
14 ក៏ត្រូវយក១ចំណែកពីដង្វាយ នោះថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
15 ព្រមទាំងអង្គញ់ទាំង២ ហើយខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ និងស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
16 រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃដង្វាយដែលដុតថ្វាយសំរាប់ក្លិនឈ្ងុយ ដ្បិតខ្លាញ់ទាំងអស់នោះជារបស់ផងព្រះយេហូវ៉ា
17 នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងដំណឯងរាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលឯងរាល់គ្នាតាំងនៅទីលំនៅ គឺថា មិនត្រូវឲ្យឯងរាល់គ្នាបរិភោគខ្លាញ់ឬឈាមឡើយ។