លេវីវិន័យ 3:12-17 KHOV

12 បើ​គេ​ថ្វាយ​ពពែ នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

13 ត្រូវ​ដាក់​ដៃ​លើ​ក្បាល រួច​សំឡាប់​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ពួក​កូន​អើរ៉ុន​ត្រូវ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា

14 ក៏​ត្រូវ​យក​១​ចំណែក​ពី​ដង្វាយ នោះ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

15 ព្រម​ទាំង​អង្គញ់​ទាំង​២ ហើយ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ និង​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

16 រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​របស់​ទាំង​នោះ​នៅ​លើ​អាសនា នេះ​ហើយ​ជា​ព្រះ‌ស្ងោយ​នៃ​ដង្វាយ​ដែល​ដុត​ថ្វាយ​សំរាប់​ក្លិន​ឈ្ងុយ ដ្បិត​ខ្លាញ់​ទាំង​អស់​នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា

17 នេះ​ជា​ច្បាប់​នៅ​អស់​កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ឯង​រាល់​គ្នា​ត​ទៅ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​រាល់​គ្នា​តាំង​នៅ​ទី​លំនៅ គឺ​ថា មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​ឬ​ឈាម​ឡើយ។