5 រួចពួកកូនអើរ៉ុន នឹងដុតរបស់ទាំងនោះនៅលើដង្វាយដុត ដែលកំពុងតែឆេះលើឧសនៅលើអាសនា គឺជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
6 បើសិនជាដង្វាយ ដែលអ្នកនោះថ្វាយ ដល់ព្រះយេហូវ៉ា សំរាប់ជាយញ្ញបូជាខាងឯដង្វាយមេត្រី បានយកពីហ្វូងសត្វតូចវិញ ទោះឈ្មោល ឬញីក្តី នោះត្រូវឲ្យថ្វាយសត្វ១ដែលឥតខ្ចោះ
7 បើគេថ្វាយកូនចៀម នោះត្រូវឲ្យយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា
8 ត្រូវឲ្យដាក់ដៃលើក្បាលសត្វនោះ រួចសំឡាប់នៅមុខត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនអើរ៉ុនប្រោះឈាមនៅជុំវិញលើអាសនា
9 ក៏ត្រូវយក១ចំណែក អំពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ និងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង និងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
10 ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
11 រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនា នេះហើយជាព្រះស្ងោយនៃដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។