9 ក៏ត្រូវយក១ចំណែក អំពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ និងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង និងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
10 ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
11 រួចត្រូវឲ្យសង្ឃដុតរបស់ទាំងនោះ នៅលើអាសនា នេះហើយជាព្រះស្ងោយនៃដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
12 បើគេថ្វាយពពែ នោះត្រូវយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា
13 ត្រូវដាក់ដៃលើក្បាល រួចសំឡាប់នៅមុខត្រសាលជំនុំ ហើយពួកកូនអើរ៉ុនត្រូវប្រោះឈាមនៅជុំវិញលើអាសនា
14 ក៏ត្រូវយក១ចំណែកពីដង្វាយ នោះថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង
15 ព្រមទាំងអង្គញ់ទាំង២ ហើយខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ និងស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង