លេវីវិន័យ 4:13-19 KHOV

13 ឬ​បើ​ជា​ពួក​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​ប្រព្រឹត្ត​ការ​កំហុស​អ្វី​ដោយ​ឥត​ដឹង ហើយ​ការ​នោះ​បាន​កំបាំង​នឹង​ភ្នែក​ពួក​ជំនុំ ដែល​រំលង​ចំពោះ​បញ្ញត្ត​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ហាម‌ប្រាម​មិន​ឲ្យ​ធ្វើ ហើយ​មាន​ទោស​ដូច្នោះ

14 កាល​ណា​គេ​ដឹង​ពី​អំពើ​បាប​ដែល​បាន​ប្រព្រឹត្ត​រំលង​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ជំនុំ​ថ្វាយ​គោ​ឈ្មោល​ស្ទាវ​១​ទុក​ជា​ដង្វាយ​លោះ​បាប ត្រូវ​នាំ​ទៅ​ឯ​មុខ​ត្រសាល​ជំនុំ

15 ហើយ​ត្រូវ​ឲ្យ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ ដាក់​ដៃ​លើ​ក្បាល​គោ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​សំឡាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ

16 នោះ​ត្រូវ​ឲ្យ​សង្ឃ ដែល​គេ​ចាក់​ប្រេង​តាំង​ឲ្យ​ស្រេច​ហើយ យក​ឈាម​គោ​នោះ​ទៅ​ក្នុង​ត្រសាល​ជំនុំ

17 ហើយ​ជ្រលក់​ម្រាម​ដៃ​ចុះ​ក្នុង​ឈាម​រលាស់​៧​ដង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មុខ​វាំង‌នន

18 រួច​យក​ឈាម​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ខាង​ក្នុង​ត្រសាល​ជំនុំ ហើយ​ត្រូវ​ចាក់​ឈាម​ទាំង​អស់ នា​ជើង​អាសនា​ដង្វាយ​ដុត ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

19 ឯ​ខ្លាញ់​គោ​នោះ​ទាំង​ប៉ុន្មាន នោះ​ត្រូវ​យក​ចេញ​ទៅ​ដុត​នៅ​លើ​អាសនា