20 ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសំរាប់ជាដង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំង២ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចចាកទោសហើយ
21 រួចត្រូវឲ្យសង្ឃនាំយកគោនោះ ទៅដុតនៅខាងក្រៅទីដំឡើងត្រសាល ដូចជាបានដុតគោមុនដែរ នេះគឺជាដង្វាយលោះបាបសំរាប់ពួកជំនុំ។
22 បើនាម៉ឺនណាមួយធ្វើបាបឥតបានដឹង ដោយរំលងបទណា ដែលព្រះយេហូវ៉ា ជាព្រះនៃខ្លួន ទ្រង់ហាមប្រាមមិនឲ្យធ្វើ ហើយមានទោសដូច្នោះ
23 បើសិនជាអ្នកណាប្រាប់ឲ្យលោកជ្រាបពីបាបដែលបានប្រព្រឹត្តហើយ នោះលោកត្រូវនាំយកពពែឈ្មោល១ ដែលឥតខ្ចោះ មកសំរាប់ជាដង្វាយរបស់ខ្លួន
24 រួចដាក់ដៃលើក្បាលពពែនោះ ហើយសំឡាប់នៅកន្លែងដែលគេតែងសំឡាប់សត្វ សំរាប់ជាដង្វាយដុតនៅចំពោះព្រះយេហូវ៉ាទៅ នេះហើយជាដង្វាយលោះបាប
25 ត្រូវឲ្យសង្ឃយកឈាមនៃដង្វាយលោះបាបនោះ ដោយម្រាមដៃ ទៅប្រឡាក់នៅស្នែងអាសនាដង្វាយដុត ហើយចាក់ឈាមទាំងអស់នៅត្រង់ជើងអាសនាដង្វាយដុតនោះ
26 ឯខ្លាញ់ទាំងប៉ុន្មាន នោះត្រូវដុតនៅលើអាសនា ដូចជាខ្លាញ់របស់យញ្ញបូជាដែលសំរាប់ជាដង្វាយមេត្រីដែរ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួនចំពោះបាបដែលលោកបានធ្វើ នោះលោកនឹងបានរួចចាកទោសហើយ។