លេវីវិន័យ 5:1-4 KHOV

1 ក្រោយ​ដែល​បាន​ទទួល​ស្បថ ធ្វើ​ជា​ស្មរ‌បន្ទាល់​ហើយ នោះ​បើ​អ្នក​ណា​ធ្វើ​បាប ដោយ​មិន​ព្រម​ឆ្លើយ​ប្រាប់​អំពី​ការ​ដែល​ខ្លួន​បាន​ឃើញ​ឬ​ដឹង អ្នក​នោះ​ឈ្មោះ​ថា​មាន​ទោស​វិញ

2 ឬ​បើ​អ្នក​ណា​ប៉ះពាល់​នឹង​របស់​ស្មោក‌គ្រោក​ណា​មួយ ជា​ខ្មោច​សត្វ​ដែល​មិន​ស្អាត ទោះ​បើ​ជា​សត្វ​ព្រៃ សត្វ​ស្រុក ឬ​សត្វ​លូន​វារ ដោយ​មិន​បាន​ដឹង ហើយ​ខ្លួន​ក៏​បាន​ទៅ​ជា​មិន​ស្អាត​ដែរ នោះ​ឈ្មោះ​ថា​មាន​ទោស​ហើយ

3 ឬ​បើ​បាន​ប៉ះពាល់​នឹង​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ទោះ​បើ​ជា​សេចក្ដី​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​បាន ដោយ​ឥត​ដឹង​ខ្លួន បើ​កាល​ណា​ដឹង​វិញ នោះ​មាន​ទោស​ហើយ

4 ឬ​បើ​អ្នក​ណា​ស្បថ​លេង​ថា នឹង​ប្រព្រឹត្ត​ការ​អាក្រក់ ឬ​ល្អ​ក្តី ទោះ​បើ​សេចក្ដី​អ្វី​ក៏​ដោយ ដែល​មនុស្ស​នឹង​ស្បថ ដោយ​ឥត​បើ​គិត ហើយ​មិន​បាន​ដឹង​ខ្លួន​សោះ បើ​កាល​ណា​ដឹង​វិញ នោះ​នឹង​មាន​ទោស​ក្នុង​បទ​ណា​មួយ​នោះ​ជា​មិន​ខាន