16 ហើយត្រូវសងតាមដំឡៃចំពោះរបស់បរិសុទ្ធដែលខ្លួនបានប្រព្រឹត្តរំលងនោះ ព្រមទាំងថែម១ភាគក្នុង៥ផង ប្រគល់ទៅឲ្យសង្ឃ ហើយត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនោះទុកជាដង្វាយដែលថ្វាយដោយព្រោះការរំលង ដើម្បីឲ្យធួននឹងបាបរបស់អ្នកនោះ រួចនឹងបាបរួចចាកទោសហើយ។
17 បើអ្នកណាធ្វើបាប ដោយប្រព្រឹត្តការអ្វី ដែលព្រះយេហូវ៉ាបានហាមមិនឲ្យធ្វើ ទោះបើមិនបានដឹងក៏ដោយ គង់តែអ្នកនោះមានទោស ហើយត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន
18 ត្រូវឲ្យអ្នកនោះយកចៀមឈ្មោល១ឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សំរាប់ជាដង្វាយដែលថ្វាយដោយព្រោះការរំលង ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងការកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចចាកទោស
19 នេះហើយជាដង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដ្បិតពិតជាអ្នកនោះមានទោស នៅចំពោះព្រះយេហូវ៉ាមែនហើយ។