លេវីវិន័យ 6:1-6 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2 បើ​អ្នក​ណា​ធ្វើ​បាប ហើយ​ប្រព្រឹត្ត​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​កុហក​ដល់​អ្នក​ជិត​ខាង​ខ្លួន​ពី​របស់​អ្វី​ដែល​គេ​បាន​ផ្ញើ​ទុក ឬ​បញ្ចាំ​នៅ​ដៃ​ខ្លួន ឬ​ដែល​ខ្លួន​បាន​លួច ឬ​ដែល​បាន​សង្កត់‌សង្កិន​ដល់​អ្នក​ជិត​ខាង

3 ឬ​បាន​រើស​របស់​ដែល​គេ​បាត់ ហើយ​កុហក​ថា មិន​ឃើញ ឬ​ស្បថ​កុហក​ក្នុង​សេចក្ដី​ណា​មួយ​នេះ ដែល​មនុស្ស​តែង​ប្រព្រឹត្ត​ទាំង​ធ្វើ​បាប​ដូច្នោះ

4 បើ​អ្នក​នោះ​បាន​ប្រព្រឹត្ត ហើយ​មាន​ទោស​ដូច្នោះ នោះ​ត្រូវ​ឲ្យ​សង​របស់​ដែល​ខ្លួន​បាន​លួច បាន​កំហែង​យក ដែល​គេ​បាន​ផ្ញើ​ទុក​នឹង​ខ្លួន ឬ​របស់​បាត់​ដែល​ខ្លួន​បាន​ឃើញ

5 និង​របស់​អ្វី​ដែល​ខ្លួន​ប្រកែក ដោយ​ស្បថ​កុហក​ថា មិន​បាន​ដឹង គឺ​ត្រូវ​សង​ទាំង​អស់ ព្រម​ទាំង​បន្ថែម​១​ភាគ​ក្នុង​៥​ផង ដល់​ម្ចាស់​របស់​នោះ ក្នុង​ថ្ងៃ​ដែល​ឃើញ​ថា មាន​ទោស ដូច្នោះ​ហើយ

6 រួច​ត្រូវ​យក​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង​របស់​ខ្លួន មក​ប្រគល់​ដល់​សង្ឃ សំរាប់​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​ពី​ហ្វូង​សត្វ តាម​ដែល​គិត​ថ្លៃ ទុក​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង