លេវីវិន័យ 6:11-17 KHOV

11 រួច​ដោះ​សំលៀក‌បំពាក់​នោះ​ចេញ ស្លៀក‌ពាក់​បន្លាស់​ឯ​ទៀត យក​ផេះ​ចេញ​ទៅ​ក្រៅ​ទី​ដំឡើង​ត្រសាល​ចាក់​នៅ​កន្លែង​ស្អាត

12 ឯ​ភ្លើង​នៅ​លើ​អាសនា នោះ​ត្រូវ​តែ​ឆេះ​នៅ​ជានិច្ច​ឥត​រលត់​ឡើយ រាល់​តែ​ព្រឹក​ត្រូវ​ឲ្យ​សង្ឃ​ដាក់​ឧស​នៅ​លើ​នោះ រួច​រៀប​ដង្វាយ​ដុត​ពី​លើ ព្រម​ទាំង​ដុត​ខ្លាញ់​ដង្វាយ​មេត្រី​ផង

13 ត្រូវ​តែ​មាន​ភ្លើង​ឆេះ​នៅ​ជានិច្ច​លើ​អាសនា មិន​ត្រូវ​ឲ្យ​រលត់​ឡើយ។

14 នេះ​ជា​របៀប​ដង្វាយ​ម្សៅ គឺ​ពួក​កូន​អើរ៉ុន​ត្រូវ​ថ្វាយ​ដង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​លើ​អាសនា​ប៉ែក​ខាង​មុខ

15 ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​១​ក្តាប់​ជា​មួយ​នឹង​ប្រេង​ខ្លះ ហើយ​នឹង​កំញាន​ដែល​នៅ​លើ​ដង្វាយ​ម្សៅ​នោះ​ដុត​ទាំង​អស់ សំរាប់​ជា​ក្លិន​ឈ្ងុយ នៅ​លើ​អាសនា ទុក​ជា​ទី​រំឭក​ដល់​ព្រះ‌យេហូវ៉ា

16 ឯ​ម្សៅ​ទាំង​ប៉ុន្មាន​ដែល​សល់​នៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​បរិភោគ ដោយ​ឥត​មាន​ដំបែ​នៅ​ត្រង់​កន្លែង​បរិសុទ្ធ គឺ​ត្រូវ​បរិភោគ​នៅ​ទី​លាន​ផង​ត្រសាល​ជំនុំ

17 មិន​ត្រូវ​ចំអិន​ម្សៅ​នោះ ដោយ​លាយ​នឹង​ដំបែ​ឡើយ អញ​បាន​ឲ្យ​ម្សៅ​នោះ ទុក​ជា​ចំណែក​របស់​គេ​ពី​ដង្វាយ​ដែល​ដុត​ថ្វាយ​អញ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត ដូច​ជា​ដង្វាយ​សំរាប់​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ