លេវីវិន័យ 6:18-24 KHOV

18 អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ត្រូវ​បរិភោគ​ដង្វាយ​ម្សៅ​នោះ​ទុក​ជា​ចំណែក​ដល់​ខ្លួន ពី​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ឯ​អស់​អ្នក​ណា​ដែល​ពាល់​ដង្វាយ​ទាំង​នោះ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។

19 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

20 នេះ​ជា​ដង្វាយ​ដែល​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​ថ្ងៃ​ដែល​ចាក់​ប្រេង​តាំង​ឲ្យ គឺ​ត្រូវ​ថ្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង សំរាប់​ដង្វាយ​ម្សៅ ដែល​ថ្វាយ​នៅ​ជានិច្ច ត្រូវ​ថ្វាយ​ពាក់​កណ្តាល​ក្នុង​ពេល​ព្រឹក ហើយ​ពាក់​កណ្តាល​ក្នុង​ពេល​ល្ងាច

21 ត្រូវ​ធ្វើ​ដង្វាយ​នោះ​លាយ​នឹង​ប្រេង​ចាក់​ចុះ​ក្នុង​ពុម្ព កាល​ណា​ឆ្អិន​ហើយ នោះ​ត្រូវ​យក​មក​បំបែក​ជា​ដុំៗ ថ្វាយ​ជា​ដង្វាយ​ម្សៅ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

22 ឯ​សង្ឃ​ណា​ដែល​រើស​ពី​ក្នុង​ពួក​កូន​ចៅ​អើរ៉ុន ហើយ​ចាក់​ប្រេង​តាំង​ឡើង​ជំនួស​លោក គឺ​សង្ឃ​នោះ​ឯង ដែល​ត្រូវ​ថ្វាយ​ដង្វាយ​នោះ នេះ​ជា​ច្បាប់​សំរាប់​អស់‌កល្ប‌ជានិច្ច​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឯ​ដង្វាយ​នោះ ត្រូវ​ដុត​ទៅ​ទាំង​អស់​វិញ

23 គ្រប់​ទាំង​ដង្វាយ​ម្សៅ​ដែល​ពួក​សង្ឃ​ថ្វាយ នោះ​ត្រូវ​តែ​ដុត​ទាំង​អស់ មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ។

24 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា