26 ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ
27 អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ
28 តែថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសំអាតក្នុងទឹកចេញ
29 អស់ទាំងប្រុសៗក្នុងពួកសង្ឃត្រូវបរិភោគដង្វាយនោះ នេះហើយជារបស់បរិសុទ្ធបំផុត
30 តែឯដង្វាយលោះបាប ដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតនឹងភ្លើងវិញ។