លេវីវិន័យ 7:1-5 KHOV

1 នេះ​ជា​របៀប​ដង្វាយ ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ជា​របស់​បរិសុទ្ធ​បំផុត

2 គឺ​ត្រូវ​សំឡាប់​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ នៅ​ត្រង់​កន្លែង​ដែល​សំឡាប់​ដង្វាយ​ដុត​ដែរ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា

3 ហើយ​ត្រូវ​ថ្វាយ​ខ្លាញ់​ទាំង​អស់ គឺ​កន្ទុយ និង​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង

4 ព្រម​ទាំង​អង្គញ់​ទាំង​២ និង​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​អង្គញ់​នោះ​ខាង​ចង្កេះ ហើយ​ស្រទាប់​នៅ​លើ​ថ្លើម ដែល​ត្រូវ​យក​ចេញ​ជា​មួយ​នឹង​អង្គញ់​ផង

5 រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ថ្វាយ​នៅ​លើ​អាសនា ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ថ្វាយ ដោយ​ព្រោះ​ការ​រំលង