លេវីវិន័យ 7:23-29 KHOV

23 ឲ្យ​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​ខ្លាញ់​គោ ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ឡើយ

24 ឯ​ខ្លាញ់​សត្វ​ណា​ដែល​ស្លាប់​ឯង ឬ​ត្រូវ​សត្វ​ព្រៃ​ហែក‌ហួរ នោះ​នឹង​ប្រើ​ធ្វើ​ការ​អ្វី​ផ្សេង​ក៏​បាន តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ

25 ដ្បិត​អ្នក​ណា​ដែល​បរិភោគ​ខ្លាញ់​របស់​សត្វ ជា​សត្វ​ដែល​មនុស្ស​តែង​ធ្លាប់​យក​មក​ថ្វាយ ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន

26 ហើយ​មិន​ត្រូវ​បរិភោគ​ឈាម​យ៉ាង​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ណា​មួយ​ឡើយ ទោះ​ទាំង​ឈាម​របស់​សត្វ​ហើរ ឬ​ឈាម​នៃ​សត្វ​ជើង​៤​ក្តី

27 អ្នក​ណា​ដែល​បរិភោគ​ឈាម​អ្វី​ក៏​ដោយ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។

28 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ

29 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​១​ផ្នែក ពី​យញ្ញ‌បូជា​នោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា