លេវីវិន័យ 7:26-32 KHOV

26 ហើយ​មិន​ត្រូវ​បរិភោគ​ឈាម​យ៉ាង​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ណា​មួយ​ឡើយ ទោះ​ទាំង​ឈាម​របស់​សត្វ​ហើរ ឬ​ឈាម​នៃ​សត្វ​ជើង​៤​ក្តី

27 អ្នក​ណា​ដែល​បរិភោគ​ឈាម​អ្វី​ក៏​ដោយ អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន។

28 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ

29 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​១​ផ្នែក ពី​យញ្ញ‌បូជា​នោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

30 ដៃ​អ្នក​នោះ​ឯង ត្រូវ​យក​ដង្វាយ​ដែល​សំរាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​នឹង​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

31 រួច​ត្រូវ​សង្ឃ​ដុត​ខ្លាញ់​នៅ​លើ​អាសនា តែ​ឯ​ទ្រូង​នោះ ត្រូវ​ជា​របស់​ផង​អើរ៉ុន និង​ពួក​កូន​លោក

32 ឯ​ស្មា​ស្តាំ​នៃ​អស់​ទាំង​យញ្ញ‌បូជា ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី នោះ​ត្រូវ​ប្រគល់​ដល់​សង្ឃ​ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង