28 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ
29 ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អ្នកណាដែលថ្វាយយញ្ញបូជា ជាដង្វាយមេត្រីរបស់ខ្លួន ដល់ព្រះយេហូវ៉ា នោះត្រូវយក១ផ្នែក ពីយញ្ញបូជានោះ មកថ្វាយដល់ព្រះយេហូវ៉ា
30 ដៃអ្នកនោះឯង ត្រូវយកដង្វាយដែលសំរាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយនឹងទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
31 រួចត្រូវសង្ឃដុតខ្លាញ់នៅលើអាសនា តែឯទ្រូងនោះ ត្រូវជារបស់ផងអើរ៉ុន និងពួកកូនលោក
32 ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាដង្វាយលើកចុះឡើង
33 អ្នកណាក្នុងពួកកូនអើរ៉ុនដែលថ្វាយឈាមហើយនឹងខ្លាញ់នៃដង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន
34 ដ្បិតអញបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដង្វាយមេត្រី ប្រគល់ឲ្យដល់អើរ៉ុនដ៏ជាសង្ឃ និងពួកកូនលោកទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ