លេវីវិន័យ 7:29-35 KHOV

29 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​យក​១​ផ្នែក ពី​យញ្ញ‌បូជា​នោះ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

30 ដៃ​អ្នក​នោះ​ឯង ត្រូវ​យក​ដង្វាយ​ដែល​សំរាប់​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា​មក គឺ​ត្រូវ​យក​ខ្លាញ់​ជា​មួយ​នឹង​ទ្រូង​មក ដើម្បី​ឲ្យ​បាន​គ្រវី​ទ្រូង​នោះ​ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

31 រួច​ត្រូវ​សង្ឃ​ដុត​ខ្លាញ់​នៅ​លើ​អាសនា តែ​ឯ​ទ្រូង​នោះ ត្រូវ​ជា​របស់​ផង​អើរ៉ុន និង​ពួក​កូន​លោក

32 ឯ​ស្មា​ស្តាំ​នៃ​អស់​ទាំង​យញ្ញ‌បូជា ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី នោះ​ត្រូវ​ប្រគល់​ដល់​សង្ឃ​ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង

33 អ្នក​ណា​ក្នុង​ពួក​កូន​អើរ៉ុន​ដែល​ថ្វាយ​ឈាម​ហើយ​នឹង​ខ្លាញ់​នៃ​ដង្វាយ​មេត្រី នោះ​ត្រូវ​បាន​ស្មា​ស្តាំ​ជា​ចំណែក​ដល់​ខ្លួន

34 ដ្បិត​អញ​បាន​ញែក​ទ្រូង​ដែល​គ្រវី និង​ស្មា​ដែល​លើក​ចុះ​ឡើង​នោះ​ចេញ​ពី​យញ្ញ‌បូជា ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដង្វាយ​មេត្រី ប្រគល់​ឲ្យ​ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ និង​ពួក​កូន​លោក​ទុក​ជា​ចំណែក​ដល់​គេ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​អស់‌កល្ប‌ជានិច្ច​ហើយ

35 នេះ​ហើយ​ជា​ចំណែក​របស់​អើរ៉ុន និង​ជា​ចំណែក​របស់​ពួក​កូន​លោក ពី​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​តាំង​គេ​ឲ្យ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ត​ទៅ