លេវីវិន័យ 7:35-38 KHOV

35 នេះ​ហើយ​ជា​ចំណែក​របស់​អើរ៉ុន និង​ជា​ចំណែក​របស់​ពួក​កូន​លោក ពី​អស់​ទាំង​ដង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​តាំង​គេ​ឲ្យ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ថ្វាយ​ព្រះ‌យេហូវ៉ា​ត​ទៅ

36 គឺ​ជា​ចំណែក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប្រគល់​ដល់​គេ នៅ​ថ្ងៃ​ដែល​បាន​ចាក់​លាប​ប្រេង​តាំង​ឡើង នេះ​ហើយ​ជា​ចំណែក​របស់​គេ​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​របស់​គេ​ត​រៀង​ទៅ។

37 ច្បាប់​ទាំង​នេះ​ហើយ ជា​របៀប​នៃ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ដង្វាយ​លោះ​បាប និង​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​រំលង ដង្វាយ​តាំង​ជា​សង្ឃ ហើយ​នឹង​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី

38 ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ នៅ​ថ្ងៃ​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ឲ្យ​បាន​ថ្វាយ​ដង្វាយ​គេ​ដល់​ព្រះ‌យេហូវ៉ា។