លេវីវិន័យ 7:5-11 KHOV

5 រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​ថ្វាយ​នៅ​លើ​អាសនា ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ថ្វាយ ដោយ​ព្រោះ​ការ​រំលង

6 អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​សង្ឃ ត្រូវ​បរិភោគ​ដង្វាយ​នោះ នៅ​ត្រង់​កន្លែង​បរិសុទ្ធ នេះ​ហើយ​ជា​របស់​បរិសុទ្ធ​បំផុត

7 ឯ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នេះ ក៏​ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ មាន​របៀប​តែ​១ សំរាប់​ដង្វាយ​ទាំង​២​យ៉ាង ឯ​សង្ឃ​ណា​ដែល​ជា​អ្នក​ថ្វាយ​ឲ្យ​ធួន​នឹង​បាប សង្ឃ​នោះ​ត្រូវ​បាន​ដង្វាយ​នោះ​ឯង។

8 ហើយ​សង្ឃ​ណា​ដែល​ថ្វាយ​ដង្វាយ​ដុត​របស់​អ្នក​ណា សង្ឃ​នោះ​ឯង​ត្រូវ​បាន​ស្បែក​របស់​សត្វ​ដែល​ខ្លួន​បាន​ដុត​ថ្វាយ ទុក​ជា​របស់​ផង​ខ្លួន

9 ឯ​អស់​ទាំង​ដង្វាយ​ម្សៅ​ទាំង​ប៉ុន្មាន ដែល​ចំអិន​នៅ​ក្នុង​ឡ ចៀន​នឹង​ខ្ទះ ឬ​ដុត​ក្នុង​ពុម្ព នោះ​នឹង​ត្រូវ​បាន​ចំពោះ​សង្ឃ​ដែល​ជា​អ្នក​ថ្វាយ

10 តែ​គ្រប់​ទាំង​ដង្វាយ​ម្សៅ​លាយ​នឹង​ប្រេង​ឬ​ទទេ នោះ​ត្រូវ​បាន​ជា​របស់​ផង​ពួក​កូន​អើរ៉ុន​គ្រប់​គ្នា​វិញ។

11 នេះ​ជា​របៀប​យញ្ញ‌បូជា ដែល​សំរាប់​ជា​ដង្វាយ​មេត្រី ថ្វាយ​ព្រះ‌យេហូវ៉ា