7 ឯដង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាដង្វាយលោះបាបដែរ មានរបៀបតែ១ សំរាប់ដង្វាយទាំង២យ៉ាង ឯសង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានដង្វាយនោះឯង។
8 ហើយសង្ឃណាដែលថ្វាយដង្វាយដុតរបស់អ្នកណា សង្ឃនោះឯងត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ផងខ្លួន
9 ឯអស់ទាំងដង្វាយម្សៅទាំងប៉ុន្មាន ដែលចំអិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ
10 តែគ្រប់ទាំងដង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ផងពួកកូនអើរ៉ុនគ្រប់គ្នាវិញ។
11 នេះជារបៀបយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា
12 បើអ្នកណាថ្វាយដង្វាយដោយអរព្រះគុណ នោះត្រូវយកនំឥតដំបែ លាយដោយប្រេង ហើយនំក្រៀបឥតដំបែ លាយដោយប្រេង និងនំចៀន ធ្វើពីម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង មកថ្វាយជាមួយនឹងយញ្ញបូជា ដែលថ្វាយដោយអរព្រះគុណនោះ
13 ហើយត្រូវយកនំបុ័ងមានដំបែមក ថែមនឹងនំទាំងនោះសំរាប់ជាដង្វាយរបស់ខ្លួន ត្រូវថ្វាយទាំងអស់ជាមួយនឹងយញ្ញបូជានៃដង្វាយមេត្រី ដែលថ្វាយទុកជាសេចក្ដីអរព្រះគុណ