លេវីវិន័យ 8:16-22 KHOV

16 លោក​យក​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង ស្រទាប់​ថ្លើម ហើយ​អង្គញ់​ទាំង​២ និង​ខ្លាញ់​នៃ​អង្គញ់​នោះ ទៅ​ដុត​ទាំង​អស់​នៅ​លើ​អាសនា

17 តែ​តួ​គោ​នោះ និង​ស្បែក សាច់ ហើយ​នឹង​លាមក លោក​ដុត​នឹង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

18 លោក​ក៏​នាំ​យក​ចៀម​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​ដុត​មក ហើយ​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ

19 នោះ​ម៉ូសេ​ក៏​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា

20 រួច​កាប់​ចៀម​នោះ​ជា​ដុំៗ ក៏​ដុត​ក្បាល និង​ដុំ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ខ្លាញ់​ផង

21 លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

22 លោក​ក៏​នាំ​យក​ចៀម​ទី​២​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ​មក ហើយ​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ