2 ចូរនាំយកអើរ៉ុន និងពួកកូនលោក ព្រមទាំងសំលៀកបំពាក់ ប្រេងចាក់តាំង គោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ចៀមឈ្មោល២ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង
3 ហើយប្រជុំពួកជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ
4 ម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯពួកជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ
5 នោះម៉ូសេក៏ប្រាប់ដល់ពួកជំនុំថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យធ្វើ។
6 ម៉ូសេក៏នាំអើរ៉ុន និងពួកកូនលោក មកផ្ងូតទឹកឲ្យ
7 រួចបំពាក់អាវខ្លីឲ្យអើរ៉ុន ព្រមទាំងក្រវាត់ខ្សែក្រវាត់ ហើយបំពាក់អាវវែងពីលើ ក៏បំពាក់អេផូឌ ហើយចងភ្ជាប់ដោយខ្សែដែលជាប់នឹងអេផូឌនោះផង
8 រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់យូរីម និងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ