លេវីវិន័យ 8:21-27 KHOV

21 លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

22 លោក​ក៏​នាំ​យក​ចៀម​ទី​២​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ​មក ហើយ​អើរ៉ុន និង​ពួក​កូន​ទាំង​ប៉ុន្មាន​ក៏​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ រួច​សំឡាប់​ទៅ

23 នោះ​ម៉ូសេ​យក​ឈាម​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​អើរ៉ុន

24 ក៏​នាំ​ពួក​កូន​អើរ៉ុន​មក លាប​ឈាម​នៅ​ទង​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​ដែរ ហើយ​ប្រោះ​ឈាម​នៅ​ជុំវិញ​លើ​អាសនា

25 រួច​លោក​យក​ខ្លាញ់​កន្ទុយ និង​ខ្លាញ់​ទាំង​អស់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ស្រទាប់​ថ្លើម អង្គញ់​ទាំង​២ និង​ខ្លាញ់​របស់​អង្គញ់​នោះ​ហើយ​នឹង​ស្មា​ខាង​ស្តាំ​មក

26 រួច​យក​នំ​ឥត​ដំបែ​១ នំបុ័ង​លាប​ដោយ​ប្រេង​១ និង​នំ​ក្រៀប​១ ចេញ​ពី​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទៅ​ដាក់​លើ​ខ្លាញ់ ហើយ​នឹង​ស្មា​ស្តាំ​នោះ

27 លោក​ដាក់​ទាំង​អស់​នៅ​បាត​ដៃ​អើរ៉ុន ហើយ​នៅ​បាត​ដៃ​របស់​ពួក​កូន ឲ្យ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា