លេវីវិន័យ 8:28-34 KHOV

28 បន្ទាប់​មក លោក​យក​ពី​ដៃ​អ្នក​ទាំង​នោះ​ទៅ​ដុត​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​សំរាប់​ពិធី​តាំង​ជា​សង្ឃ​ទុក​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា

29 ម៉ូសេ​ក៏​យក​ទ្រូង​ទៅ​គ្រវី​ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ចំណែក​របស់​ម៉ូសេ​ក្នុង​ចៀម​ឈ្មោល​ដែល​សំរាប់​ពិធី​តាំង​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

30 រួច​ម៉ូសេ​ក៏​យក​ប្រេង​លាប និង​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សំលៀក‌បំពាក់​របស់​លោក ព្រម​ទាំង​លើ​ពួក​កូន​លោក និង​សំលៀក‌បំពាក់​របស់​ពួក​កូន​នោះ​ផង ហើយ​ញែក​អើរ៉ុន និង​សំលៀក‌បំពាក់​លោក ព្រម​ទាំង​ពួក​កូន​លោក និង​សំលៀក‌បំពាក់​របស់​គេ​ចេញ​ជា​បរិសុទ្ធ​ទាំង​អស់។

31 ម៉ូសេ​ក៏​បង្គាប់​អើរ៉ុន និង​ពួក​កូន​លោក​ថា ចូរ​ស្ងោរ​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​បរិភោគ​នៅ​ទី​នោះ​ចុះ ព្រម​ទាំង​នំបុ័ង​ដែល​នៅ​ក្នុង​កញ្ច្រែង​នៃ​ពិធី​តាំង​ជា​សង្ឃ​ផង ដូច​ជា​ខ្ញុំ​បាន​ទទួល​បង្គាប់​ហើយ​ថា ត្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក​បរិភោគ​របស់​ទាំង​នោះ

32 ឯ​សាច់ និង​នំបុ័ង​ដែល​សល់​នៅ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​ទៅ

33 ហើយ​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ត្រសាល​ជំនុំ​នៅ​អស់​៧​ថ្ងៃ ដរាប​ដល់​អស់​ទាំង​ថ្ងៃ ដែល​តាំង​អ្នក​រាល់​គ្នា​ឡើង​ជា​សង្ឃ​បាន​សំរេច ដ្បិត​ត្រូវ​ធ្វើ​ពិធី​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ​ឲ្យ​គ្រប់​៧​ថ្ងៃ

34 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​ធ្វើ ដូច​ជា​បាន​ធ្វើ​ហើយ​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​រាល់​គ្នា