31 ម៉ូសេក៏បង្គាប់អើរ៉ុន និងពួកកូនលោកថា ចូរស្ងោរសាច់នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចបរិភោគនៅទីនោះចុះ ព្រមទាំងនំបុ័ងដែលនៅក្នុងកញ្ច្រែងនៃពិធីតាំងជាសង្ឃផង ដូចជាខ្ញុំបានទទួលបង្គាប់ហើយថា ត្រូវឲ្យអើរ៉ុន និងពួកកូនលោកបរិភោគរបស់ទាំងនោះ
32 ឯសាច់ និងនំបុ័ងដែលសល់នៅ នោះត្រូវដុតនឹងភ្លើងទៅ
33 ហើយមិនត្រូវឲ្យអ្នករាល់គ្នាចេញពីត្រសាលជំនុំនៅអស់៧ថ្ងៃ ដរាបដល់អស់ទាំងថ្ងៃ ដែលតាំងអ្នករាល់គ្នាឡើងជាសង្ឃបានសំរេច ដ្បិតត្រូវធ្វើពិធីតាំងអ្នករាល់គ្នាជាសង្ឃឲ្យគ្រប់៧ថ្ងៃ
34 ព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យធ្វើ ដូចជាបានធ្វើហើយនៅថ្ងៃនេះ ដើម្បីឲ្យធួននឹងអ្នករាល់គ្នា
35 ត្រូវឲ្យអ្នករាល់គ្នានៅត្រង់មាត់ទ្វារត្រសាលជំនុំគ្រប់៧យប់៧ថ្ងៃ ទាំងរក្សាបញ្ញើរបស់ព្រះយេហូវ៉ា ដើម្បីកុំឲ្យត្រូវស្លាប់ឡើយ ដ្បិតខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ
36 នោះអើរ៉ុន និងពួកកូនលោកក៏ធ្វើសំរេចគ្រប់ការទាំងអស់ តាមដែលព្រះយេហូវ៉ាបានបង្គាប់មកដោយសារម៉ូសេ។