លេវីវិន័យ 8:4-10 KHOV

4 ម៉ូសេ​ក៏​ធ្វើ​តាម​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់​មក ឯ​ពួក​ជំនុំ​គេ​មូល​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

5 នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​ជំនុំ​ថា នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ។

6 ម៉ូសេ​ក៏​នាំ​អើរ៉ុន និង​ពួក​កូន​លោក មក​ផ្ងូត​ទឹក​ឲ្យ

7 រួច​បំពាក់​អាវ​ខ្លី​ឲ្យ​អើរ៉ុន ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់ ហើយ​បំពាក់​អាវ​វែង​ពី​លើ ក៏​បំពាក់​អេផូឌ ហើយ​ចង​ភ្ជាប់​ដោយ​ខ្សែ​ដែល​ជាប់​នឹង​អេផូឌ​នោះ​ផង

8 រួច​បំពាក់​ប្រដាប់​បាំង​ទ្រូង ហើយ​ដាក់​យូរីម និង​ធូមីម ជាប់​នៅ​ប្រដាប់​បាំង​ទ្រូង​ដែរ

9 ក៏​បំពាក់​មួក​នៅ​លើ​ក្បាល ហើយ​ភ្ជាប់​ស្លាក​មាស គឺ​ជា​ក្បាំង​បរិសុទ្ធ​ឲ្យ​ជាប់​នឹង​មួក​ពី​ខាង​មុខ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

10 រួច​ម៉ូសេ​យក​ប្រេង ទៅ​ចាក់​លាប​រោង​ឧបោសថ និង​គ្រប់​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​រោង​នោះ ញែក​ចេញ​ជា​បរិសុទ្ធ