លេវីវិន័យ 9:1-5 KHOV

1 លុះ​ដល់​ថ្ងៃ​ទី​៨ ម៉ូសេ​ក៏​ហៅ​អើរ៉ុន និង​ពួក​កូន​លោក​មក ព្រម​ទាំង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង

2 រួច​បង្គាប់​ដល់​អើរ៉ុន​ថា ចូរ​យក​កូន​គោ​១ ពី​ហ្វូង​សត្វ សំរាប់​ជា​ដង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ​សំរាប់​ជា​ដង្វាយ​ដុត មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

3 ហើយ​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​គេ​យក​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប និង​កូន​គោ​១ ហើយ​កូន​ចៀម​១ ដែល​ទាំង​២​មាន​អាយុ​១​ខួបៗ ហើយ​ឥត‌ខ្ចោះ​សំរាប់​ជា​ដង្វាយ​ដុត

4 ព្រម​ទាំង​គោ​ឈ្មោល​១ និង​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​មេត្រី ដើម្បី​នឹង​ថ្វាយ ជា​យញ្ញ‌បូជា នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នឹង​ដង្វាយ​ម្សៅ​លាយ​ដោយ​ប្រេង​ផង ដ្បិត​នៅ​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​នឹង​លេច​មក​ឯ​អ្នក​រាល់​គ្នា

5 គេ​ក៏​នាំ​យក​ដង្វាយ​ដែល​ម៉ូសេ​បាន​បង្គាប់​ទាំង​ប៉ុន្មាន​នោះ មក​នៅ​មុខ​ត្រសាល​ជំនុំ រួច​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចូល​មក​ជិត ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា