12 លោកក៏សំឡាប់ដង្វាយដុត ហើយពួកកូនលោកក៏យកឈាមមកជូន រួចលោកប្រោះឈាមនោះនៅជុំវិញលើអាសនា
13 ពួកកូនក៏យកដង្វាយដុតមកជូនលោកទាំងដុំៗ ព្រមទាំងក្បាលផង ហើយលោកដុតទាំងអស់នៅលើអាសនា
14 ឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះលោកលាងនឹងទឹក រួចដុតនៅលើដង្វាយដែលនៅលើអាសនាផង។
15 បន្ទាប់មក លោកថ្វាយដង្វាយរបស់ពួកជន លោកយកពពែជាដង្វាយលោះបាប ដែលសំរាប់ពួកជនមកសំឡាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ
16 រួចក៏យកដង្វាយដុត មកថ្វាយតាមរបៀប
17 ហើយលោកក៏ថ្វាយដង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីដង្វាយដុតពេលព្រឹក
18 រួចមកលោកសំឡាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃដង្វាយមេត្រីដែលសំរាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនា