21 ហើយគ្រវីទ្រូង និងស្មាខាងស្តាំ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ូសេបានបង្គាប់មក។
22 នោះអើរ៉ុនក៏លើកដៃឲ្យពរដល់ពួកបណ្តាជន រួចចុះមកពីការថ្វាយដង្វាយលោះបាប ដង្វាយដុត និងដង្វាយមេត្រី
23 ម៉ូសេ និងអើរ៉ុនក៏នាំគ្នាចូលទៅក្នុងត្រសាលជំនុំ រួចចេញមកវិញឲ្យពរដល់បណ្តាជន នោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកឲ្យគេឃើញទាំងអស់គ្នា
24 ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះដង្វាយដុត និងខ្លាញ់នៅលើអាសនា កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។