លេវីវិន័យ 9:9-15 KHOV

9 ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន នោះ​លោក​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម យក​ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា រួច​ចាក់​ឈាម​ទាំង​ប៉ុន្មាន​នៅ​ត្រង់​ជើង​អាសនា

10 ឯ​ខ្លាញ់ និង​អង្គញ់​ទាំង​២ ហើយ​នឹង​ស្រទាប់​ដែល​យក​ពី​ថ្លើម​របស់​សត្វ ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ លោក​ក៏​ដុត​នៅ​លើ​អាសនា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

11 តែ​ឯ​សាច់ និង​ស្បែក នោះ​បាន​ដុត​នឹង​ភ្លើង នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ

12 លោក​ក៏​សំឡាប់​ដង្វាយ​ដុត ហើយ​ពួក​កូន​លោក​ក៏​យក​ឈាម​មក​ជូន រួច​លោក​ប្រោះ​ឈាម​នោះ​នៅ​ជុំវិញ​លើ​អាសនា

13 ពួក​កូន​ក៏​យក​ដង្វាយ​ដុត​មក​ជូន​លោក​ទាំង​ដុំៗ ព្រម​ទាំង​ក្បាល​ផង ហើយ​លោក​ដុត​ទាំង​អស់​នៅ​លើ​អាសនា

14 ឯ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន នោះ​លោក​លាង​នឹង​ទឹក រួច​ដុត​នៅ​លើ​ដង្វាយ​ដែល​នៅ​លើ​អាសនា​ផង។

15 បន្ទាប់​មក លោក​ថ្វាយ​ដង្វាយ​របស់​ពួក​ជន លោក​យក​ពពែ​ជា​ដង្វាយ​លោះ​បាប ដែល​សំរាប់​ពួក​ជន​មក​សំឡាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ